ការស្វែងរកអ្នកចាត់ការទូទៅរបស់ Manchester United ដើម្បីចម្លងភាពជោគជ័យរបស់លោក Sir Alex Ferguson នៅតែមាន។ បិសាចក្រហមខកខានការឈ្នះពានលីកក្នុងរយៈពេលយូរគួរសមមកហើយ។
ពួកគេបានឈ្នះវាចុងក្រោយក្នុងអំឡុងពេលឆ្នាំចុងក្រោយរបស់លោក Sir Alex ដែលគ្រប់គ្រងនៅក្លឹប។ ចាប់តាំងពីចូលនិវត្តន៍មក ការបញ្ចប់ក្នុងលីគល្អបំផុតរបស់ Man Utd មានចំនួនពីរលើក ដោយម្តងក្រោមការដឹកនាំរបស់លោក Jose Mourinho ក្នុងរដូវកាល ២០១៧-២០១៨ និងម្តងទៀតក្រោមការដឹកនាំរបស់លោក Ole Gunnar Solskjaer ក្នុងរដូវកាល ២០២០-២០២១។
លោក Ralf Rangnick បានជំនួសលោក Solskjaer ក្នុងនាមជាអ្នកចាត់ការបណ្តោះអាសន្នរហូតដល់ចុងបញ្ចប់នៃរដូវកាលនេះ ហើយត្រូវបានគេរំពឹងថានឹងមានតួនាទីប្រឹក្សានៅក្លឹបសម្រាប់រយៈពេល ២ ឆ្នាំបន្ថែមទៀត។
ដូច្នេះសូមក្រឡេកមើលបេក្ខភាពកំពូលទាំង ៥ រូបដែលនឹងឡើងកាន់តំណែងជាអ្នកគ្រប់គ្រងក្រុម Manchester United នៅរដូវក្ដៅនេះ៖
#១- លោក Mauricio Pochettino
#២- លោក Erik Ten Hag
#៣- លោក Graham Potter
#៤- លោក Zinedine Zidane
#៥- លោក Ralf Rangnick