Paul Merson ថា​ពីរ​ក្រុម​នេះ​អាច​ឈ្នះ Champions League នៅ​រដូវ​កាល​នេះ

0

វីរបុរស​ក្រុម​កាំភ្លើង​ធំ Arsenal លោក Paul Merson បាន​អះអាង​ថា Liverpool និង Chelsea មានឱកាស​ល្អ​ក្នុង​ការ​ឈ្នះ​ពានរង្វាន់ UEFA Champions League នៅ​រដូវ​កាល​នេះ​។ លោក​បាន​អះអាង​បែប​នេះ​បន្ទាប់​ពី​ការ​ប៉ះទង្គិច​គ្នា​របស់​ក្រុម​ទាំង​ពីរ​ក្នុង​វគ្គ​ផ្តាច់ព្រ័ត្រ Carabao Cup កាលពី​ថ្ងៃអាទិត្យ​។

Liverpool បាន​យកឈ្នះ​លើ​ក្រុម​តោ​ខៀវ​ក្នុង​លទ្ធផល ១១-១០ លើ​ការ​ស៊ុត​បាល់​ប៉េ​ណា​ល់​ទី ហើយ​វា​ជា​រឿង​គួរ​ឱ្យ​ចាប់អារម្មណ៍​រវាង​ក្លឹ​ប​យក្ស Premier League ទាំង​ពីរ​។ ការ​បង្ហាញ​ទម្រង់​លេង​របស់​ក្រុម​ទាំង​ពីរ ទទួល​បានការ​សរសើរ​យ៉ាង​ខ្លាំង​បន្ទាប់​ពី​ការ​ប្រកួត​នេះ​។

Merson ជឿជាក់​ថា​ទម្រង់​លេង​ដែល​បង្ហាញខ្លួន​ក្នុង​ការ​ប្រកួត​វគ្គ​ផ្តាច់ព្រ័ត្រ​កាលពី​ថ្ងៃអាទិត្យ​រវាង​ភាគី​ទាំង​ពីរ នឹង​ធ្វើ​បាន​ល្អ​សម្រាប់​ការ​ប្រកួត​របស់​ពួក​គេ​នៅ Champions League​។

Merson ថ្លែង​ទៅ​កាន់ Sky Sports ថា​៖ «​ក្រុម​ទាំង​ពីរ​ខិត​កាន់តែ​ជិត​ពានរង្វាន់ UEFA Champions League​។ ពួក​គេ​មាន​ខ្សែការពារ​ពីរ​ល្អ​បំផុត​នៅ​អឺរ៉ុប ហើយ​ប្រសិនបើ​អ្នក​ចង់​ឈ្នះ​ការ​ប្រកួត​បាល់ទាត់ (UCL) លើ​ពីរ​ជើង អ្នក​ត្រូវ​រក្សា Clean Sheet »៕