ទ័ព​អង់គ្លេស​នឹង​មិន​ប្រយុទ្ធ​ជាមួយ​រុ​ស្សី​នោះ​ទេ គ្រាន់តែ​ដាក់​ពង្រាយ​នៅ​ព្រំដែន​ប្រទេស​សមាជិក NATO

0

បរទេស​៖ នេះ​បើ​យោង​តាម​ការ​ចេញផ្សាយ​របស់​សារព័ត៌មាន Reuters នៅ​ថ្ងៃ​ទី​២ ខែកុម្ភៈ ឆ្នាំ​២០២២​នេះ បានអោយ​ដឹង​ថា​លោកនាយក​រដ្ឋមន្ត្រី​អង់គ្លេស បូ​រី​ស ច​ន​សុ​ន និយាយ​ថា​ទ័ព​ខ្លួន​នឹង​មិន​បាន​ប្រយុទ្ធ​ដោយ​ផ្ទាល់​ជាមួយនឹង​រុ​ស្សី នៅ​ក្នុង​ប្រទេស​អ៊ុយ​ក្រែ​ន​នោះ​ទេ​។

ដោយ​ក្នុង​នោះ​លោក បូ​រី​ស ច​ន​សុ​ន បាន​បញ្ជាក់​ថា “​ខ្ញុំ​ចង់​បញ្ជាក់​ឱ្យ​កាន់តែ​ច្បាស់​ថា យើង​នឹង​មិន​ប្រយុទ្ធ ដោយ​ផ្ទាល់​ជាមួយ​កងទ័ព​រុ​ស្ស៊ី នៅ​ក្នុង​ប្រទេស​អ៊ុយ​ក្រែ​ន​ទេ ហើយ​ការ​ដាក់​ពង្រាយ​ទ័ព​របស់​យើង​នា​ពេល​កន្លង​មក ដូច​ជា​នៅ​ក្នុង​ទីក្រុង​តា​ប៉ា (Tapa) នេះ គឺ​ធ្វើ​ឡើង​នៅ​ក្នុង​ព្រំដែន​នៃ​ប្រទេស​ជា​សមាជិក NATO ប៉ុណ្ណោះ​”៕