ម្ចាស់​ក្លឹ​ប Chelsea លោក Abramovich កំពុង​មានការ​ភ័យ​ខ្លាច

0

មហាសេដ្ឋី​ជនជាតិ​ស្វី​ស Hansjorg Wyss និយាយ​ថា គាត់​បាន​ទទួល​សំណើ​ទិញ Chelsea ពី Roman Abramovich ជាមួយ​ក្រុម​មួយ​ចំនួន​ទៀត​។

លោក Abramovich បាន​ស្ថិត​នៅ​ក្រោម​សម្ពាធ​កាន់តែ​ខ្លាំង​ឡើង​ក្នុង​ស​ប្តា​ហ៍​មុន បន្ទាប់​ពី​ការ​វាយប្រហារ​របស់​រុ​ស្ស៊ី​លើ​អ៊ុយ​ក្រែ​ន ដោយ​សមាជិក​សភា​ការងារ​លោក Chris Bryant បាន​និយាយ​ថា ម្ចាស់​ក្លឹ​ប Chelsea «​មានការ​ភ័យ​ខ្លាច​» ក្នុង​ការ​ប្រឈម​មុខ​នឹង​ការ​ដាក់​ទណ្ឌកម្ម​ពី​រដ្ឋាភិបាល​អង់គ្លេស​។

ម្ចាស់​ក្លឹ​ប​តោ​ខៀវ​បាន​ចេញ​សេចក្តីថ្លែងការណ៍​រួច​ហើយ ដោយ​និយាយ​ថា​អ្នក​ទទួលខុសត្រូវ​នៃ​មូលនិធិ​សប្បុរសធម៌​របស់ Chelsea នឹង​យក “​ការ​គ្រប់គ្រង​” របស់​ក្លឹ​ប​ពី​គាត់​ដោយ​គ្មាន​កំណត់​ប៉ុន្តែ Wyss និយាយ​ថា​គាត់​ជា​ផ្នែក​មួយ​នៃ​ក្រុម​ដែល​ព្យាយាម​ទិញ​ក្លឹ​ប​ពី​អ្នកជំនួញ​រុ​ស្ស៊ី​៕