បរទេស៖ នេះបើយោងតាមការចេញផ្សាយរបសសារព័ត៌មាន Reuters កាលពីថ្ងៃទី២ ខែមីនា ឆ្នាំ២០២២កន្លងទៅ បានអោយដឹងថា ក្រុមប្រទេស G7 បានកោះប្រជុំ ពិភាក្សាជុំវិញការបង្កក ឬរឹបអូសទ្រព្យសម្បតិ្តឥស្សរជន សំខាន់ៗរបស់រុស្ស៊ី ដើម្បីបង្កើនការដាក់សម្ពាធលើទីក្រុងម៉ូស្គូ ជុំវិញប្រតិបត្តិការយោធានៅអ៊ុយក្រែន។
ក្នុងនោះដែលលោកស្រី Janet Yellen រដ្ឋមន្ត្រីហិរញ្ញវត្ថុអាមេរិក បានថ្លែងថា “ការបង្កកទ្រព្យសម្បត្តិនេះ នឹងបង្កការខាតបង់ហិរញ្ញវត្ថុធ្ងន់ធ្ងរ ដល់បុគ្គលនៅក្បែរលោកប្រធានាធិបតីរុស្ស៊ី វ្ល៉ាឌីមៀ ពូទីន”៕