បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន AFP នៅថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២២នេះ បានអោយដឹងថា ប្រជាជនបេឡារុស បានបោះឆ្នោតប្រជាមតិដោយអនុញ្ញាតខាងរុស្សីអាចឈរជើងជាអចិន្ត្រៃយ៍ និងដំឡើងអាវុធនុយក្លេអ៊ែរលើទឹកដីរបស់បេឡារុសបាន។
ក្នុងនោះលោក Igor Karpenko ប្រធានគណៈកម្មការបោះឆ្នោតកណ្ដាលបេឡារុស បានអោយដឹងថា មានប្រជាជនចូលរួមក្នុងការបោះឆ្នោតប្រជាមតិមាន ៦៥.១៦% បានបោះឆ្នោតគាំទ្រ និង ១០.០៧% បានបោះឆ្នោតជំទាស់ទៅនឹងការអនុញ្ញាតឱ្យកងទ័ពរុស្ស៊ីឈរជើង ជាអចិន្ត្រៃយ៍ និងដំឡើងអាវុធនុយក្លេអ៊ែរនៅលើទឹកដីបេឡារុស៕