អា​មេ​រិ​ក​អំពាវនាវ​អោយ​ប្រជាជន​ខ្លួន​ចាក​ចេញពី​ប្រទេស​រុ​ស្សី​ អោយ​បាន​កាន់តែ​លឿន

0

បរទេស​៖ នេះ​បើ​យោង​តាម​ការ​ចេញផ្សាយ​របស់​សារព័ត៌មាន RT ចេញផ្សាយ​នៅ​ថ្ងៃ​ទី​២៨ ខែកុម្ភៈ ឆ្នាំ​២០២២​នេះ បានអោយ​ដឹង​ថា​ស្ថានទូត​អា​មេ​រិ​ក​ប្រចាំ​នៅ​ប្រទេស​រុ​ស្សី បាន​អំពាវនាវ​អោយ​ប្រជាជន​ខ្លួន​ដែល​រស់នៅ​ប្រទេស​រុ​ស្សី​ធ្វើការ​ចាកចេញ​អោយ​បាន​ឆាប់​តាមតែ​អាច​ធ្វើ​ទៅ​បាន​។

ការ​អំពាវនាវ​នេះ គឺ​កើតឡើង​ក្រោយ​ប្រទេស​ជា​ច្រើន​បាន​នាំ​គ្នា​ធ្វើការ​បិទ​ជើងហោះហើរ​របស់​រុ​ស្សី ដែល​ជា​ការ​ឆ្លើយ​តប​ទៅ​នឹង​ការ​ប្រើប្រាស់​កម្លាំងយោធា​ទៅ​លើ​ប្រទេស​អ៊ុយ​ក្រែ​ន​៕