បន្ទប់​ចរចា​រវាង​អ៊ុយ​ក្រែ​ន និង​រុ​ស្សី ត្រូវ​បាន​រៀបចំ​រួចរាល់​ហើយ

0

បរទេស​៖ នេះ​បើ​យោង​តាម​ការ​ចេញផ្សាយ​របស់ Belarus MFA នៅ​ថ្ងៃ​ទី​២៨ ខែកុម្ភៈ ឆ្នាំ​២០២២​នេះ បានអោយ​ដឹង​ថា ក្រសួងការបរទេស​បេឡា​រុស ផ្សព្វផ្សាយ​រូបភាព​បន្ទប់ ដែល​ត្រូវ​បាន​ត្រៀម​សម្រាប់​ការ​ចរចា​រវាង​រុ​ស្ស៊ី និង​អ៊ុយ​ក្រែ​ន​។

គួរ​បញ្ជាក់​ថា​អ៊ុយ​ក្រែ​ន បាន​យល់ព្រម​ជួប​ចរចា​ជាមួយ​រុ​ស្សី នៅ​ចំណុច​ព្រំដែន​រវាង​អ៊ុយ​ក្រែ​ន និង​បេឡា​រុស​។ ដោយ​ការ​ចរចា​នេះ នឹង​ចាប់ផ្តើម​ធ្វើ​នៅ​ថ្ងៃ​ទី​២៨ ខែកុម្ភៈ ឆ្នាំ​២០២២៕