បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់ Bloomberg បានចេញផ្សាយនៅថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២២នេះ បានអោយដឹងថារដ្ឋមន្ត្រីការបរទេសរបស់សហភាពអឺរ៉ុបបានអនុម័តនៅកញ្ចប់ថវិកាប្រមាន ៤៥០លានអឺរ៉ូ (៥០០លានដុល្លារ) សម្រាប់ប្រទេសអ៊ុយក្រែនយកទៅទិញសព្វាវុធប្រយុទ្ធជាមួយរុស្សី។
ក្នុងនោះលោក Josep Borrell ប្រធានគោលនយោបាយការបរទេសរបស់ប្លុកសហភាពអឺរ៉ុប បានថ្លែងថាជំនួយនេះនឹងត្រូវផ្ដល់ដោយមជ្ឈមណ្ឌលសន្តិភាពរបស់សហភាពអឺរ៉ុប ហើយនឹងមើលឃើញការផ្គត់ផ្គង់អាវុធរបស់ប្លុកនេះ ទៅកាន់ប្រទេសដែលមានសង្គ្រាមជាលើកដំបូងក្នុងប្រវត្តិសាស្ត្រ៕