បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន AFP នៅថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២២ បានអោយដឹងថា ប្រទេសដាណឺម៉ាក បានអនុញ្ញាតអោយពលរដ្ឋរបស់ខ្លួន អាចស្ម័គ្រចិត្តទៅជួយអ៊ុយក្រែនបាន ដើម្បីប្រយុទ្ធតទល់នឹងទ័ពរុស្សី។
ក្នុងនោះលោកស្រី មេទី ហ្វ្រេដឺរីគសិន នាយករដ្ឋមន្ត្រីដាណឺម៉ាក បានថ្លែងថា “វាគឺជាជម្រើសដែលគ្រប់គ្នាអាចជ្រើសរើសបាន គឺទាំងសម្រាប់ពលរដ្ឋអ៊ុយក្រែនទាំងអស់ ដែលស្ថិតនៅទីនោះ ក៏ដូចជាសម្រាប់អ្នកដទៃទៀត ដែលគិតថាពួកគេអាចចូលរួមចំណែកជួយដោយផ្ទាល់ ក្នុងសង្គ្រាមនៅទីនោះ”៕