សមាគមកីឡាបាល់ទាត់បានប្រកាសថា អង់គ្លេសនឹងមិនប្រកួតទល់នឹងរុស្ស៊ីសម្រាប់អនាគតដ៏ខ្លីខាងមុខ ខណៈពេលដែលមានការថ្កោលទោសចំពោះ “អំពើឃោរឃៅ” ដែលបានប្រព្រឹត្តនៅអ៊ុយក្រែនផងដែរ។
ជម្លោះនៅអឺរ៉ុបខាងកើតបានជះឥទ្ធិពលយ៉ាងខ្លាំងដល់កីឡាបាល់ទាត់ ដោយលីក និងសមាគមជាច្រើនបានថ្កោលទោសការឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែន។
ប្រទេសប៉ូឡូញបានប្រកាសថាពួកគេនឹងមិនប្រកួតជាមួយរុស្ស៊ីក្នុងការប្រកួតជម្រុះ World Cup ខែមីនា ដោយអង់គ្លេសបានប្រកាសកាលពីថ្ងៃអាទិត្យថា ពួកគេនឹងបដិសេធមិនលេងជាមួយរុស្ស៊ីក្នុងក្រុមអាយុណាមួយ នៅក្នុងការប្រកួតណាមួយឡើយ៕