អូស្ត្រាលី​នឹង​ផ្តល់​អាវុធ​ដល់​អ៊ុយ​ក្រែ​ន តាម​រយៈ NATO

0

បរទេស​៖ នេះ​បើ​យោង​តាម​ការ​ចេញផ្សាយ​របស់​សារព័ត៌មាន CNN នៅ​ថ្ងៃ​ទី​២៧ ខែកុម្ភៈ ឆ្នាំ​២០២២​នេះ បានអោយ​ដឹង​ថា ប្រទេស​អូស្ត្រាលី នឹង​ធ្វើការ​ផ្គត់ផ្គង់​អាវុធ​អោយ​អ៊ុយ​ក្រែ​ន ដើម្បី​ទប់ទល់​នឹង​រុ​ស្សីតា​មរយៈ NATO​។

ក្នុង​នោះ​នាយក​រដ្ឋមន្ត្រី​អូស្ត្រាលី លោក Scott Morrison បាន​បញ្ជក់​យ៉ាង​ដូច្នេះ​ថា “​យើង​បាន​ផ្ដល់​រួច​ហើយ​ឱ្យ​អ៊ុយ​ក្រែ​ន​នូវ​ការ​គាំទ្រ​ដ៏​សំខាន់ នោះ​គឺ​ជំនួយ​បរិក្ខា​ពេទ្យ និង​បរិក្ខា​យោធា​មិនមែន​ជា​អាវុធ​ប្រយុទ្ធ​។ ប៉ុន្តែ ខ្ញុំ​ទើបតែ​បាន​ជជែក​ជាមួយ​រដ្ឋមន្ត្រី​ការពារ​ជាតិ ហើយ​យើង​នឹង​ផ្ដល់ ការ​គាំទ្រ​ដែល​យើង​អាច​ធ្វើ​បាន ក្នុង​ការ​ផ្គត់ផ្គង់​អាវុធ​ប្រយុទ្ធ​ឱ្យ​អ៊ុយ​ក្រែ​ន តាម​រយៈ​ប្រទេស​ជា​ដៃគូ NATO ជា​ពិសេស​គឺ​សហរដ្ឋអាមេរិក និង​ចក្រភព​អង់គ្លេស​”៕