ពូ​ទី​ន អរគុណ​ដល់​កងទ័ព​ទាំងអស់​ដែល​មាន​ភាព​ស្មោះត្រង់ ការ​លះបង់ ប្ដូរផ្ដាច់​បំពេញ​កា​ត្វ​កិច្ច​របស់​ខ្លួន ចំពោះ​ប្រជាជន​រុ​ស្ស៊ី និង​ប្រទេស​ដ៏​អស្ចារ្យ​របស់​យើង

0

បរទេស​៖ នេះ​បើ​យោង​តាម​ការ​ចេញផ្សាយ​របស់​សារព័ត៌មាន Sputnik នៅ​ថ្ងៃ​ទិ​២៧ ខែកុម្ភៈ ឆ្នាំ​២០២២​នេះ បានអោយ​ដឹង​ថា​លោក ពូ​ទី​ន បាន​ផ្ញើរ​សារ​ដឹង​គុ​រណ​ចំពោះ​វីរភាព​របស់​កងទ័ព​ប្រតិបត្តិការ​យោធា​ពិសេស​នៃ សហព័ន្ធ​រុ​ស្ស៊ី ដែល​កំពុង​ប្រយុទ្ធ​ក្នុង​សមរភូមិ​នៅ​ប្រទេស​អ៊ុយ​ក្រែ​ន​។

ក្នុង​នោះ​រក​លោក​បាន​ថ្លែង​យ៉ាងដូច​នេះ “​ខ្ញុំ​ចង់​អរគុណ​ដល់ ទីបញ្ជាការ​, កងទ័ព​នៃ​កងកម្លាំង​ប្រតិបត្តិការ​ពិសេស​ទាំងអស់​, យុទ្ធ​ជន​នៃ​កងកម្លាំង​អង្គភាព​ពិសេស សម្រាប់​ភាព​ស្មោះត្រង់ និង​ការ​លះបង់ ប្ដូរផ្ដាច់​បំពេញ​កា​ត្វ​កិច្ច​របស់​ខ្លួន ចំពោះ​ប្រជាជន​រុ​ស្ស៊ី និង​ប្រទេស​ដ៏​អស្ចារ្យ​របស់​យើង​”៕