បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មានរុស្សី Ifax នៅថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២២នេះ បានអោយដឹងថា គណៈប្រតិភូរុស្សីបានធ្វើដំណើរទៅដល់ប្រទេសបេឡារុសហើយ ដើម្បីជួបចរចាជាមួយអ៊ុយក្រែន ចំពោះបញ្ហាសង្គ្រាមដែលកើតឡើងប៉ុន្មានថ្ងៃនេះ។
ក្នុងនោះបើយោងតាមការបញ្ជាក់របស់លោក ឌីមីទ្រី ប៉េស្កូវ អ្នកនាំពាក្យវិមានក្រឹមឡាំង អោយដឹងថាគណៈប្រតិភូរុស្សី រួមមានមន្ត្រីមកពីក្រសួងការបរទេស និងក្រសួងការពារជាតិ ព្រមទាំងការិយាល័យប្រធានាធិបតីលោក ពូទីន ដើម្បីរង់ចាំជួបចរចាជាមួយសមាភាគីអ៊ុយក្រែន៕