បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់ RT នៅថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២២នេះ បានអោយដឹងថាលោក Elon Musk បានសម្រេចចិត្តជួយអ៊ុយក្រែន នៅកម្មវិធីអ៊ីនធឺណិតផ្កាយរណប Starlink។
គួរបញ្ជាក់ថាលោក Fedorov បានផ្ញើរនៅលិខិតមួយទៅកាន់លោក Elon Musk ថា “ខណៈពេលដែលអ្នកព្យាយាមធ្វើអាណានិគមលើភពអង្គារ។ រុស្ស៊ីព្យាយាមកាន់កាប់អ៊ុយក្រែន! ខណៈពេលដែលគ្រាប់រ៉ុក្កែតរបស់អ្នកចុះចតដោយជោគជ័យ រ៉ុក្កែតរុស្ស៊ីវាយប្រហារប្រជាជនអ៊ុយក្រែន។ យើងស្នើឱ្យ អ្នកផ្តល់ឱ្យអ៊ុយក្រែននូវស្ថានីយ៍ Starlink និងដើម្បីដោះស្រាយប្រជាជនរុស្ស៊ីដែលមានភាពស្មោះត្រង់ឱ្យឈរ”។
ការផ្តល់អោយនៅ សេវាអ៊ីធឺណែត Starlink នេះ គឺអាចជួយអោយអ៊ុយក្រែនមានសេវាអ៊ីធឺណែតប្រើប្រាស់ ដោយមិនខ្លាចរុស្សីបិទមិនអោយប្រើនោះទេ៕