បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន CGTN នៅថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២២នេះ បានអោយដឹងថា ប្រទេសកូរ៉េខាងជើង បានធ្វើការថ្កោលទោស និងចោទប្រកាន់ថាសកម្មភាពរបស់អាមេរិក គឺជាដើមហេតុដែលធ្វើអោយមានសង្គ្រាមនៅអ៊ុយក្រែន។
ក្នុងនោះក្រសួងការបរទេសកូរ៉េខាងជើងបានបញ្ជាក់ថា “ដើមហេតុ ដែលហេតុដែលបង្កឱ្យមានវិបត្តិអ៊ុយក្រែន គឺមានជាប់ពាក់ព័ន្ធនឹងសកម្មភាពរបស់សហរដ្ឋអាមេរិក ក្នុងនោះរួមមានការដាក់ទណ្ឌកម្ម និងសម្ពាធឯកតោភាគី ខណៈបន្តព្យាយាមគ្រប់គ្រងពិភពលោក និងធ្វើជាមហាអំណាចយោធាខ្លាំងផ្ដាច់គេ ដោយច្រានចោលសំណើស្របច្បាប់របស់រុស្ស៊ី ជុំវិញការធានាសន្តិសុខ”៕