បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន RT នៅថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២២នេះ បានអោយដឹងថា លោកប្រធានាធិបតី លោក វ្ល៉ាឌីមៀ ពូទីន បានអោយកងទ័ពរុស្សីផ្អាកការវាយប្រហារកាលពីថ្ងៃសុក្រ ដើម្បីរង់ចាំការឆ្លើយតបពីក្រុងកៀវ ប៉ុន្តែបែរជាត្រូវអ៊ុយក្រែនបដិសេធការចរចាវិញ។
ក្នុងនោះបើយោងតាមការបញ្ជាក់របស់អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov ថា ប្រតិបត្តិការយោធារបស់រុស្ស៊ីនៅអ៊ុយក្រែនកំពុងបន្ត បន្ទាប់ពីថ្នាក់ដឹកនាំរបស់ប្រទេសអ៊ុយក្រែន បានបដិសេធមិនចរចា។
ដោយឡែកទីប្រឹក្សានៃការិយាល័យរបស់ប្រធានាធិបតីអ៊ុយក្រែន គឺលោកAlexey Arestovich ក៏បានបញ្ជាក់ដែលថា រដ្ឋាភិបាលទីក្រុង គៀវ បានបដិសេធការចរចាជាមួយរុស្ស៊ី ដោយលើកឡើងពី “លក្ខខណ្ឌ” ដែលដាក់ចេញទៅឱ្យទីក្រុងម៉ូស្គូ តាមរយៈអន្តរការី៕