ប្រធានាធិបតី​អ៊ុយ​ក្រែ​ន បដិសេធ​នៅ​បំណង​ដែល​អា​មេ​រិ​ក​ចង់​ជួយ​ចំពោះ​រឿង​នេះ

0

បរទេស​៖ នេះ​បើ​យោង​តាម​ការ​ចេញផ្សាយ​របស់​សារព័ត៌មាន AP នៅ​ថ្ងៃ​ទិ​២៦ ខែកុម្ភៈ ឆ្នាំ​២០២២​នេះ បានអោយ​ដឹង​ថា ប្រធានាធិបតី​អ៊ុយ​ក្រែ​ន លោក វ៉ូ​ឡូ​ឌី​មៀ ហ្ស៉ី​លែ​ន​ស្គី បាន​បដិសេធ​ចំពោះ​បំណង​របស់​អា​មេ​រិ​ក ក្ន​ង​ការ​ជួយ​ជម្លៀស​រូប​ចេញពី​ទីក្រុង​កៀវ​។

លោក​ប្រធានាធិបតី​អ៊ុយ​ក្រែ​ន បាន​សង្កត់ធ្ងន់​ៗ​ថា សមរភូមិ​គឺ​ស្ថិត​នៅ​ទី​នេះ ហើយ​លោក​ត្រូវការ​គ្រាប់​ប្រឆាំង​រថក្រោះ ពុំ​មែន​ត្រូវការ​យានជំនិះ​ទៅ​ដឹក​រូប​លោក រត់​ភៀសខ្លួន​នោះ​ឡើយ​៕