បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Reuters នៅថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២២នេះ បានអោយដឹងថា នាវាចម្បាំងរបស់អាមេរិកបានធ្វើការចល័តឆ្លងកាត់ច្រកសមុទ្រតៃវ៉ាន់ ដែលជាចំណុចយ៉ាងរសើបរវាងប្រទេសចិន និងកោះតៃវ៉ាន់។
ក្នុងនោះលោក នីកូឡាស លីងហ្គោ អ្នកនាំពាក្យកងនាវាទី៧ បានបញ្ជាក់ថា “ការចល័តនាវា កាត់តាមច្រកសមុទ្រតៃវ៉ាន់ គឺបង្ហាញពីការប្តេជ្ញាចិត្តរបស់សហរដ្ឋអាមេរិក ចំពោះតំបន់ឥណ្ឌូប៉ាស៊ីហ្វិកដែលសេរី និងបើកចំហ។ យោធាសហរដ្ឋអាមេរិក តែងតែបញ្ជាយន្តហោះ ចល័តនាវា និងធ្វើប្រតិបត្តិការនៅគ្រប់ទីកន្លែង ដែលច្បាប់អន្តរជាតិអនុញ្ញាត”៕