បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Tass នៅថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២២នេះ បានអោយដឹងថា ទីភ្នាក់ងារអវកាសរបស់រុស្ស៉ី Roscosmos បានប្រកាសផ្អាកកិច្ចសហប្រតិបត្តិការជាមួយបណ្តាលប្រទេសជាដៃគូរអឺរ៉ុប ស្តីពីការបាញ់បង្ហោះគ្រាប់រ៉ុក្កែតនិងយានអវកាស នៅឯមជ្ឈមណ្ឌលអវកាសក្នុងតំបន់រដ្ឋបាលហ្វ្រង់ហ្គីយ៉ាណា (French Guiana) របស់បារាំង។
ក្នុងនោះលោក ឌីមេទ្រី រ៉ូហ្គោហ្ស៉ីន បានបញ្ជាក់ថា “ជាការឆ្លើយតបទៅនឹង ការដាក់ទណ្ឌកម្មពីសំណាក់សហភាពអឺរ៉ុប មកលើបណ្តាសហគ្រាសរបស់ពួកយើង ទីភ្នាក់ងារ រ៉ូកូសម៉ូស (Roscosmos) សម្រេចចិត្តផ្អាកកិច្ចសហប្រតិបត្តិការរបស់ខ្លួន ជាមួយក្រុមដៃគូអឺរ៉ុប ជុំវិញការរៀបចំបាញ់បង្ហោះយានអវកាស ចេញពីមជ្ឈមណ្ឌលអវកាសនៅតំបន់ French Guiana ហើយដកបុគ្គលិកបច្ចេកទេសរុស្ស៉ីទាំងអស់ចេញពីទីនោះ”៕