បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Al Jazeera នៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២២នេះ បានអោយដឹងថាកងទ័ពរបស់រុស្សីកំពុងតែធ្វើការវាយសម្រុកតាមចាយក្រុងកៀវ របស់អ៊ុយក្រែនហើយ ដោយប្រើប្រាស់នៅរថក្រោះ។
ក្នុងនោះទីប្រឹក្សាក្រសួងមហាផ្ទៃអ៊ុយក្រែន លោក អាន់តុន ហេរ៉ាស់ឈិនកូ បានបញ្ជាក់អោយដឹងថាកងទ័ពអ៊ុយក្រែនកំពុងធ្វើការទប់ទល់នៅតាមទីតាំងសមរភូមិមុខចំនួន ៤ ហើយក្នុងនោះក៏មានការបំពាក់នៅមីស៊ីលប្រឆាំងរថក្រោះនៅទីក្រុងកៀវ ដែលជាការផ្តល់ដោយសម្ពន្ធមិត្ត លោកខាងលិច៕