មនុស្ស​ជា​ច្រើន​នៅ​រុ​ស្សី ចេញ​មក​ធ្វើ​បាតុកម្ម​ប្រឆាំង​នឹង​ការ​ធ្វើសង្គ្រាម​នៅ​អ៊ុយ​ក្រែ​ន

0

បរទេស​៖ នេះ​បើ​យោង​តាម​ការ​ចេញផ្សាយ​របស់​សារព័ត៌មាន CNN នៅ​ថ្ងៃ​ទី​២៥ ខែកុម្ភៈ ឆ្នាំ​២០២២​នេះ បានអោយ​ដឹង​ថា​មាន​មនុស្ស​ច្រើន​ជាង ១០០០​នាក់​ត្រូវ​បាន​ចាប់ខ្លួន ក្រោយ​ពួក​គាត់​បាន​ធ្វើ​បាតុកម្ម​ប្រឆាំង​នឹង​ការ​ប្រើប្រាស់​កម្លាំង​ទ័ព​របស់​រុ​ស្សី ទៅ​លើ​អ៊ុយ​ក្រែ​ន​។

ក្នុង​នោះ​ក្រុម​បាតុករ​ដែល​បាន​ចេញ​មក​ធ្វើការ​ប្រឆាំង នៅ​ក្នុង​ប្រទេស​រុ​ស្សី​នឹង​បាន​ធ្វើការ​ប្រមូលផ្តុំ​គ្នា​ធ្វើ​បាតុកម្ម​កាលពី​ថ្ងៃ​ទី​២៤ ខែកុម្ភៈ​ម្សិលមិញ​។ ក្នុង​នោះ​អាជ្ញាធរ​បាន​ធ្វើការ​ចាប់ខ្លួន​មនុស្ស​ប្រមាណ ១២៣៧​នាក់ នៅ​ក្នុង​ទីក្រុង​ចំនួន ៤៤ ក្នុង​ប្រទេស​រុ​ស្សី ដែល​បាន​ធ្វើ​បាតុកម្ម​៕