Home សង្គម រត់គេច​ខ្លួន​អស់ ៥​ឆ្នាំ​ហើយ​! ប៉ុន្តែ​សមត្ថកិច្ច​នៅ​តែ​ចាប់​បាន​ជនសង្ស័យ រំលោភ​សេពសន្ថវៈ ម្នាក់​នេះ​ដ​ដែរ

រត់គេច​ខ្លួន​អស់ ៥​ឆ្នាំ​ហើយ​! ប៉ុន្តែ​សមត្ថកិច្ច​នៅ​តែ​ចាប់​បាន​ជនសង្ស័យ រំលោភ​សេពសន្ថវៈ ម្នាក់​នេះ​ដ​ដែរ

0

កណ្ដាល ៖ នគរបាល​ស្រុក​ខ្សាច់កណ្ដាល​ចាប់ខ្លួន​ជនជាប់ចោទ​ម្នាក់​តាម​ដីកា​របស់​សាលាដំបូង​ខេត្តកណ្ដាល ពី​បទ​រំលោភ​សេពសន្ថវៈ ។ ប្រតិបត្តិការ​ចាប់ខ្លួន​នេះ​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​២៤ ខែកុម្ភៈ​ ឆ្នាំ​២០២២ វេលា​ម៉ោង​១៦​និង​០០​នាទី ចំណុច​ភូមិ​ព្រែក​តា​កូវ ឃុំ​ព្រែក​តា​កូវ ស្រុក​ខ្សាច់កណ្តាល ខេត្តកណ្តាល ។

មន្ត្រី​នគរបាល​ស្រុក​ខ្សាច់កណ្ដាល​បាន​ឲ្យ​ដឹង​ថា ជនជាប់ចោទ​ឈ្មោះ ព្រិល ម៉ូ ភេទ​ប្រុស អាយុ​២១​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ កសិករ ទីលំនៅ​បច្ចុប្បន្ន ភូមិ ព្រែក​តា​កូវ ឃុំ​ព្រែក​តា​កូវ ស្រុក​ខ្សាច់កណ្តាល ខេត្តកណ្តាល ។ ជន​នេះ​មាន​ដីកា​បង្គាប់​ឲ្យ​ចាប់ខ្លួន លេខ​៖១៦៨ ចុះ​ថ្ងៃ​ទី​១៣ ខែមីនា ឆ្នាំ​២០១៨ របស់​លោក ផូង វណ្ណ ចៅក្រម​ស៊ើបសួរ នៃ​សាលាដំបូង​ខេត្តកណ្តាល ចោទប្រកាន់​ពី​បទ រំលោភ​សេពសន្ថវៈ​.​ប្រព្រឹត្ត​នៅ​ភូមិ​ព្រែក​តា​កូវ ឃុំ​ព្រែក​តា​កូវ ស្រុក​ខ្សាច់កណ្ដាល ខេត្តកណ្តាល កាលពី​ថ្ងៃ​ទី​២៧ ខែតុលា ឆ្នាំ​២០១៧ ។

ករណី​នេះ សមត្ថកិច្ច​នគរបាល​ជំនាញ​កសាង​សំណុំរឿង​បញ្ជូន​មក​សាលាដំបូង​ខេត្តកណ្ដាល​ដើម្បី​ចាត់ការ​តាម​នីតិវិធី ៕

ប្រភព៖ អគ្គស្នងការដ្ឋាននគរបាលជាតិ

Previous articleមេដឹកនាំ ២៧​រូប​របស់​អឺរ៉ុប ភ័យ​ខ្លាច មិន​ហ៊ាន​ឆ្លើយ​នឹង​សំនួរ​របស់​ប្រធានាធិបតី​អ៊ុយ​ក្រែ​ន ថា​តើ​អ៊ុយ​ក្រែ​ន​នឹង​ក្លាយជា​សមាជិក NATO ដែរ​ ឬទេ?
Next articleរុ​ស្សី​កំពុង​ប្រើប្រាស់​រថក្រោះ ដើម្បី​បន្ត​វាយ​សម្រុកចូល​ទៅ​ក្រុង​កៀវ របស់​អ៊ុយ​ក្រែ​ន