ប្រធានាធិបតី​អ៊ុយ​ក្រែ​ន ប្រកាស​ផ្តាច់ទំនាក់ទំនង​ការទូត​ជាមួយ​ប្រទេស​រុ​ស្សី

0

បរទេស​៖ នេះ​បើ​យោង​តាម​ការ​ចេញផ្សាយ​របស់​សារព័ត៌មាន Sputnik នៅ​ថ្ងៃ​ទី​២៤ ខែកុម្ភៈ ឆ្នាំ​២០២២ បានអោយ​ដឹង​ថា ប្រធានាធិបតី​អ៊ុយ​ក្រែ​ន លោក វ៉ូ​ឡូ​ឌី​មៀ ហ្សេ​លែ​ន​ស្គី បាន​ប្រកាស​ពី​ការ​កាត់​ផ្តាច់ទំនាក់ទំនង ការទូត​ជាមួយនឹង​ប្រទេស​រុ​ស្សី ក្រោយ​លោក ពូ​ទី​ន បញ្ជា​ឱ្យ​កងទ័ព​រុ​ស្ស៊ី​បើក​ប្រតិបត្តិការ​យោធា​ប្រឆាំង​អ៊ុយ​ក្រែ​ន​។

ក្នុង​នោះ​លោក វ៉ូ​ឡូ​ឌី​មៀ ហ្សេ​លែ​ន​ស្គី បាន​បញ្ជាក់​ថា “​ព្រឹក​នេះ​បាន​លិច​បាត់​នៅ​ក្នុង​ប្រវត្តិសាស្ត្រ ប៉ុន្តែ​ប្រវត្តិសាស្ត្រ​នេះ​គឺ​មាន​ភាព​ផ្សេង​គ្នា​ដាច់ខាត​ចំពោះ​ប្រទេស​របស់​យើង និង​រុ​ស្ស៊ី​។ យើង​បាន​កាត់​ផ្ដាច់ទំនាក់ទំនង​ការទូត​ជាមួយ​រុ​ស្ស៊ី​”៕