បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Al Jazeera នៅថ្ងៃ ទី២៤ ខែកុម្ភៈ ឆ្នាំ២០២២ បានអោយដឹងថា យោធាអ៊ុយក្រែន បានបញ្ជាក់ថាកងទ័ពរុស្ស៊ី ៥០នាក់ត្រូវបានសម្លាប់ និងយន្ដហោះចម្បាំង ៦គ្រឿង ត្រូវបានបាញ់ ទម្លាក់នៅក្នុងការវាយប្រយុទ្ធគ្នា នៅឯតំបន់ភាគខាងកើតនៃប្រទេស។
ដោយឡែកចំពោះខាងរុស្សីវិញបានធ្វើការបដិសេធចំពោះការអះអាងរបស់អ៊ុយក្រែង ជុំវិញការបាញ់ ទម្លាក់យន្ដហោះចម្បាំងរុស្ស៊ី ៥គ្រឿង និងឧទ្ធម្ភាគចក្រមួយគ្រឿង៕