វៀតណាម​គ្រោង​លក់​ថ្នាំ​ព្យាបាល​កូ​វី​ដ​១៩ Molnupiravir ក្នុង​តម្លៃ​ប្រហែល ១៣​ដុល្លារ ក្នុង​មួយ​ប្រអប់

0

បរទេស​៖ មន្ត្រី​ក្រសួងសុខាភិបាល​វៀតណាម នឹង​ជួប​ជាមួយ​ក្រុមហ៊ុន​ផលិត​ថ្នាំ Molnupiravir ចំនួន ដើម្បី​ពិនិត្យ​មើល​លើ​ការ​ផ្គត់ផ្គង់ ការ​ប្រើប្រាស់ គុណភាព និង​តម្លៃ​ថ្នាំ​ប្រឆាំង​មេរោគ​ដែល​ប្រើ​សម្រាប់​ព្យាបាល​ជំងឺ​កូ​វី​ដ​-១៩​។

ក្នុង​នោះ​បើ​តាម​ប្រភព​ជា​ច្រើ​បានអោយ​ដឹង​ថា​សម្រាប់​តម្លៃ​ថ្នាំ​នេះ គឺ​ប្រហែល ៣០ ម៉ឺន​ដុ​ង (១៣ ដុល្លារ​អា​មេ​រិ​ក​) ក្នុង​មួយ​ប្រអប់ ឫ​ក៏​ដូ​ស​។

គួរ​បញ្ជាក់​ថា កាលពី​ថ្ងៃ​ទី​១៧ ខែកុម្ភៈ ឆ្នាំ​២០២២​កន្លង​ទៅ​មាន​ក្រុមហ៊ុន​ផលិត​ឪ​ស​ថ​ចំនួន ៣ បាន​ទទួល​ការ​យល់​ព្រមអោយ​ផលិត​ថ្នាំ​ព្យាបាល​កូ​វី​ដ​១៩​។ ដោយ​ក្រុមហ៊ុន​ទាំង​៣​នោះ​រួម​មាន Boston Việt Nam Pharma, Mekophar Chemical Pharmaceutical និង Stellapharm J.V Co., Ltd៕

ប្រភព៖ VNS