ភ្នំពេញ៖ ថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២២មន្ត្រីជំនាញ ក.ប.ប. សាខារាជធានីភ្នំពេញបានចុះស្រាវជ្រាវ ស៊ើបអង្កេត និងត្រួតពិនិត្យលើឃ្លាំងលក់គ្រឿងបន្លាស់ និងជួសជុលម៉ូតូកង់បីឥណ្ឌាចំនួន ២ទីតាំងដោយរកឃើញថាមិនមានអនុលោមភាព និងក្លែងបន្លំនូវគ្រឿងបន្លាស់មួយចំនួន។ ការប្រតិបត្តិការត្រួតពិនិត្យនេះគឺធ្វើឡើងតាមរយៈបណ្ដឹងរបស់អ្នកប្រើប្រាស់ ទើបឈានដល់ការត្រួតពិនិត្យជាក់ស្ដែងនៅនឹងឃ្លាំងទាំងពីរខាងលើតែម្ដង។
យោងទៅតាមលទ្ធមន្ត្រីជំនាញបានរកឃើញថាឃ្លាំងទាំងពីរខាងលើលក់ផលិតផលក្លែងបន្លំ និងមិនមានអនុលោមភាព។ មន្ត្រីជំនាញបានផ្អាកជាបណ្ដោះអាសន្ននូវឃ្លាំងទាំងពីរខាងលើ និងតម្រូវឱ្យម្ចាស់ចូលខ្លួនមកដោះស្រាយទៅតាមនីតិវិធី៕
ប្រភព៖ អគ្គ.ការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ CCF