ថៃ​នឹង​មិន​ដាក់​ចេញ​នូវ​បទបញ្ជា​ណាមួយ​ដើម្បី​បិទ​ខ្ទប់​ប្រទេស​នោះ​ឡើយ

0

បរទេស​៖ បើ​ទោះបីជា​មានការ​ឆ្លង​រាលដាល​នៃ​វីរុស​ប​ម្លែ​ង​ថ្មី​អូ​មី​ក្រុង​ក៏​ដោយ ក៏​ប្រទេស​ថៃ​បាន​បញ្ជាក់​ថា នឹង​មិន​ដាក់​ចេញ​នូវ​វិធានការ​បិទ​ខ្ទប់​ឡើយ​។

រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល​ថៃ លោក Anutin Charnvirakul បាន​និយាយ​ថា ប្រទេស​ថៃ​នឹង​មិន​ដាក់​ចេញ​នូវ​បទបញ្ជា​ណាមួយ​ដើម្បី​បិទ​ខ្ទប់​ប្រទេស​នោះ​ឡើយ បើ​ទោះបីជា​ប្រទេស​នេះ​បាន​បង្កើន​ហានិភ័យ​នៃ​ការ​ឆ្លង​ជំងឺ​កូ​វី​ដ​-១៩ ដល់​កម្រិត​ទី​៤ ដែល​ជា​កម្រិត​ខ្ពស់​បំផុត​លំដាប់​ទី​ពីរ​នៅ​ទូ​ទាំង​ប្រទេស​ក៏​ដោយ​។

លោក​បាន​ពន្យល់​ថា ការ​ធ្វើ​ឱ្យ​ប្រសើរ​ឡើង​ក្នុង​គោលបំណង​រំលឹក​ដល់​ប្រជាជន​ឱ្យ​រក្សា​គម្លាត​សុវត្ថិភាព និង​ជៀសវាង​ការ​ជួបជុំ​គ្នា​ច្រើន​ដើម្បី​ការពារ​ការ​ឆ្លង​រាលដាល​នៃ​មេរោគ​រាតត្បាត​នេះ​។ លោក​បាន​អំពាវនាវ​ឱ្យ​ប្រជាជន​រក្សា​ភាព​ស្ងប់ស្ងាត់ ខណៈ​ដែល​ចំនួន​អ្នក​ឆ្លង​ក៏​មានការ​កំពុង​កើនឡើង​នៅ​ក្នុង​ប្រទេស​ជា​ច្រើន​ផង​ដែរ​។

លោក​បាន​និយាយ​ថា ប្រទេស​ថៃ​មាន​គ្រែ​សម្រាក​ព្យាបាល​គ្រប់គ្រាន់​នៅ​ក្នុង​មន្ទីរពេទ្យ​សម្រាប់​អ្នកជំងឺ​កូ​វី​ដ​-១៩ ប៉ុន្តែ​លោក​បាន​ណែនាំ​អ្នកជំងឺ​ដែល​មិន​មាន​រោគ​សញ្ញា ឬ​មាន​រោគ​សញ្ញា​ស្រាល​ឱ្យ​សម្រាក​ព្យាបាល​នៅ​តាម​ផ្ទះ ដើម្បី​ជៀសវាង​ភាព​លើសលប់​ទៅ​លើ​ប្រព័ន្ធ​ថែទាំ​សុខភាព​សាធារណៈ​។

កាលពី​ថ្ងៃ​ទី​២២ ខែកុម្ភៈ ប្រទេស​ថៃ​បាន​រាយការណ៍​ថា មាន​ករណី​ឆ្លង​ថ្មី​នៃ​ជំងឺ​កូ​វី​ដ​-១៩ ចំនួន ១៨ ៣៦៤​នាក់ និង​មាន​អ្នក​ស្លាប់​ចំនួន ៣៥​នាក់ ដែល​ធ្វើ​ឱ្យ​ចំនួន​សរុប​កើនឡើង​ដល់​ជាង ២,៧៤​លាន​នាក់ និង​ករណី​ស្លាប់​សរុប​ចំនួន ២២ ៦៩១​នាក់​៕

ប្រភព៖ ក្រសួងព័ត៌មាន