អន្តរជាតិ៖ រដ្ឋមន្ត្រីការបរទេសកូឡុំប៊ី និងអនុប្រធានាធិបតីលោកស្រី Marta Lucia Ramirez បាននិយាយថា ប្រទេសរុស្ស៊ីបានសន្យាថា បរិក្ខាយោធាដែលផ្តល់ឱ្យវេណេហ្ស៊ុយអេឡានឹងមិនត្រូវបានប្រើប្រាស់ដើម្បីវាយប្រហារប្រទេសកូឡុំប៊ីឡើយ ដែលធ្វើឱ្យអាមេរិកឡាទីនមានអស្ថិរភាព ឬធ្លាក់ក្នុងដៃរបស់ក្រុមប្រដាប់អាវុធខុសច្បាប់។
កាលពីយប់ថ្ងៃច័ន្ទ លោកស្រី Ramirez បានប្រាប់អ្នកសារព័ត៌មាន បន្ទាប់ពីជំនួបជាមួយឯកអគ្គរដ្ឋទូតរុស្ស៊ីលោក Nikolay Tavdumadze និងមន្ត្រីដទៃទៀតថា “យើងមិនត្រូវធ្វើឱ្យមានហានិភ័យសូម្បីតែតិចតួចបំផុត ដែលកិច្ចសហប្រតិបត្តិការយោធារដែលមានវាងរុស្ស៊ី និងវេណេហ្ស៊ុយអេឡានឹងមានរយៈពេលយូរ ដែលអាចជាយថាហេតុដោយសារតែការធ្វេសប្រហែស ឬហេតុផលអ្វីក៏ដោយ ដែលនាំឱ្យបរិក្ខាយោធារុស្ស៊ីណាមួយត្រូវបានធ្លាក់ក្នុងដៃរបស់ក្រុមប្រដាប់អាវុធខុសច្បាប់ ដែលមានវត្តមាននៅតាម ព្រំដែន”។
លោកស្រីបានបន្ថែមថា “ឯកអគ្គរដ្ឋទូតរុស្ស៊ីបានបង្ហាញប្រាប់យើងថា មិនមានកិច្ចសហប្រតិបត្តិការយោធារវាងរុស្ស៊ីជាមួយវេណេហ្ស៊ុយអេឡា នឹងត្រូវប្រើប្រាស់សម្រាប់សកម្មភាពយោធាណាមួយប្រឆាំងនឹងកូឡុំប៊ីទេ ឬប្រទេសណាមួយនៅអាមេរិកឡាទីន ហើយក៏មិនប៉ះពាល់ដល់ស្ថិរភាពក្នុងតំបន់ផងដែរ”។
កាលពីសប្តាហ៍មុន រដ្ឋមន្ត្រីការពារជាតិរបស់ប្រទេសកូឡុំប៊ីលោក Diego Molano បាននិយាយថា ប្រទេសវេណេហ្ស៊ុយអេឡាកំពុងចល័តកងទ័ពទៅកាន់ព្រំដែន ដោយមានជំនួយបច្ចេកទេសពីរុស្ស៊ី និងអ៊ីរ៉ង់ ដោយហៅការដាក់ពង្រាយកងទ័ពដែលអាចកើតឡើងថា “ការជ្រៀតជ្រែកពីបរទេស”៕