បារាំង៖ ប្រធានាធិបតីបារាំងលោក Emmanuel Macron ដែលជាមេដឹកនាំដំបូងគេនៃមហាអំណាចលោកខាងលិចដែលបានជួបជាមួយលោក Vladimir Putin ចាប់តាំងពីរុស្ស៊ីបានប្រមូលផ្តុំកងទ័ពនៅក្បែរព្រំដែនអ៊ុយក្រែន ដោយបាននិយាយកាលពីថ្ងៃអង្គារថា លោកជឿជាក់ថា វិធានការទាំងនេះអាចត្រូវបានអនុវត្តដើម្បីកាត់បន្ថយវិបត្តិ និងបានអំពាវនាវឱ្យភាគីទាំងអស់រក្សាភាពស្ងប់ស្ងាត់។
លោក Macron ដែលផ្ទុយពីមេដឹកនាំសហរដ្ឋអាមេរិក និងអង់គ្លេសបានបង្ហាញពីលទ្ធភាពដែលរុស្ស៊ីអាចនឹងឈ្លានពានប្រទេសជិតខាងរបស់ខ្លួនក្នុងពេលឆាប់ៗនេះ ដោយលោកបានធ្វើដំណើរពីទីក្រុងម៉ូស្គូទៅកាន់ទីក្រុង Kyiv កាលពីថ្ងៃអង្គារ ក្នុងការខិតខំប្រឹងប្រែងយ៉ាងខ្លាំងដើម្បីដើរតួជាអ្នកសម្រុះសម្រួល។
ប្រធានាធិបតីបារាំងមិនបានទម្លាយនូវអ្វីមួយដើម្បីត្រូវប្រកាសឡើយ ហើយលោកបានត្រឡប់មកវិញកាលពីថ្ងៃអង្គារ បន្ទាប់ពីមន្ត្រីម្នាក់បាននិយាយថា លោក Putin បានសន្យាជាមួយលោកថា រុស្ស៊ីនឹងមិនធ្វើសមយុទ្ធយោធានៅក្បែរព្រំដែនអ៊ុយក្រែនសម្រាប់ពេលនេះ។
ប៉ុន្តែលោក Macron បាននិយាយថា ការពិភាក្សារបស់លោកបានជួយការពារវិបត្តិកុំឱ្យកើនឡើងបន្ថែមទៀត។ ទាំងលោក Putin និងប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskiy បានប្រាប់លោកថា ពួកគេបានប្តេជ្ញាចិត្តចំពោះគោលការណ៍នៃកិច្ចព្រមព្រៀងសន្តិភាពឆ្នាំ២០១៤ ដោយលោកបានបន្ថែមទៀតថា កិច្ចព្រមព្រៀងនេះត្រូវបានគេស្គាល់ថា ជាកិច្ចព្រមព្រៀង Minsk បានផ្តល់នូវវិធីមួយដើម្បីដោះស្រាយជម្លោះដែលកំពុងបន្តកើតឡើងរបស់ពួកគេ៕