ក្លិបលេងនៅលីគ La Liga បានប្រកាសកាលពីថ្ងៃ អង្គារ ទី ៨ ខែកុម្ភៈ ថានាយកប្រតិបត្តិរបស់ក្លឹប Barcelona លោក Ferran Reverter បានជូនដំណឹងដល់ប្រធានក្លឹបលោក Joan Laporta អំពីការលាលែងពីតំណែងរបស់លោក សម្រាប់ហេតុផលផ្ទាល់ខ្លួន ។
លោក Reverter ត្រូវបានតែងតាំងជានាយកប្រតិបត្តិ (CEO) នៅក្នុងខែកក្កដា ហើយបានចូលរួមចំណែកនៅក្នុងការដោះស្រាយបញ្ហាបំណុល និងកាត់បន្ថយការចំណាយរបស់ក្លិបនាពេលកន្លងមក ។
លោក Reverter បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា «មកទល់ពេលនេះ វាមានរយៈពេលជិត ១ ឆ្នាំហើយ ចាប់តាំងពីខ្ញុំបានចាកចេញពីអាល្លឺម៉ង់មកកាន់ Barcelona សម្រាប់ហេតុផលគ្រួសារ ហើយភ្លាមៗបន្ទាប់ពីខ្ញុំទទួលយកការផ្តល់ឲ្យដែលខ្ញុំបានទទួលពីលោកប្រធាន Joan Laporta ដើម្បីក្លាយខ្លួនជា CEO របស់ក្លិប» ។
លោកបន្តថា «ខ្ញុំផ្ទាល់បានខិតខំប្រឹងប្រែង និងលះបង់ច្រើន ក្នុងអំឡុងពេលប៉ុន្មានខែនេះ ប៉ុន្តែឥឡូវនេះខ្ញុំចង់ផ្តោតលើហេតុផលដែលខ្ញុំចង់ចាកចេញពី Barcelona ពោលគឺ ចំណាយពេលច្រើនលើគម្រោងផ្ទាល់ខ្លួន និងគ្រួសាខ្ញុំ» ។
យ៉ាងណាក្ដី Barca បាននិយាយថា ការលាលែងពីតំណែង នឹងចូលជាធរមានភ្លាមៗ នៅពេលដែលពួកគេតែងតាំងនាយកប្រតិបត្តិថ្មី៕