អីយ៉ា​ស់​! Cristiano Ronaldo ចង់​ត្រលប់​ទៅ​កាន់​ក្លិប​ចាស់​វិញ (​មាន​វី​ដេ​អូ​)

0

Cristiano Ronaldo ត្រូវ​បាន​គេ​រាយការណ៍​ថា​ចង់​ត្រឡប់​ទៅ​កាន់​ក្លិប​ចាស់​អធិរាជ​ស Real Madrid វិញ​ក្នុង​អំឡុង​ទីផ្សារ​ដោះ​ដូរ​កីឡាករ​រដូវក្តៅ​នេះ​។

កំពូល​ខ្សែប្រយុទ្ធ​ព័រ​ទុ​យ​ហ្គា​ល់​រូប​នេះ បាន​ចូលរួម​ជាមួយ Manchester United ម្តងទៀត​ពេល​ផ្ទេរ​ពី Juventus កាលពី​ឆ្នាំ​មុន ហើយ​បាន​ស្ថិត​ក្នុង​ទម្រង់​លេង​ដ៏​គួរ​អោយ​ចាប់អារម្មណ៍​សម្រាប់​ក្រុម​បិសាច​ក្រហម​ក្នុង​រដូវ​កាល​នេះ ដោយ​ស៊ុត​បាន ១៤​គ្រាប់ ក្នុង​ការ​បង្ហាញខ្លួន ២៣​ប្រកួត​សម្រាប់​ក្រុម​។

Ronaldo ត្រូវ​បាន​គេ​រំពឹង​ថា​អាច​នឹង​ចាក​ចេញពី Old Trafford ប្រសិនបើ​ម្ចាស់​ជើងឯក​អង់គ្លេស ២០​សម័យមួយ​នេះ បរាជ័យ​ក្នុង​ការ​ប្រកួត Champions League នៅ​រដូវ​កាល​ក្រោយ​។

យោង​តាម​សារព័ត៌មាន El Nacional បាន​ឲ្យ​ដឹង​ថា​កីឡាករ​វ័យ ៣៦ ឆ្នាំ​រូប​នេះ បាន​ប្រាប់​ភ្នាក់ងារ​របស់​គេ​គឺ​លោក Jorge Mendes ឲ្យ​ស្វែងរក​ក្លិប​ថ្មី​មុន​យុទ្ធនាការ ២០២២-២៣ ។ របាយការណ៍​បាន​អះអាង​ថា Ronaldo រីករាយ​ក្នុង​ការ​ត្រលប់​ទៅ​កាន់ Real Madrid វិញ ដោយ​រូបគេ អស់សង្ឃឹម​ក្នុង​ការ​ឈ្នះ​ពានរង្វាន់​បន្ថែម​ទៀត មុន​ពេល​បញ្ចប់​អាជីព​របស់​គេ ខណៈ​ដែល Paris Saint-Germain ក៏​ត្រូវ​បាន​គេ​និយាយ​ថា កំពុង​តាមដាន​យ៉ាង​ដិត​ដល់​ចំពោះ​ស្ថានភាព​កីឡាករ​រូប​នេះ ។

ទោះជា​យ៉ាងណា Ronaldo មាន​កុងត្រា​នៅ Old Trafford រហូត​ដល់​ខែមិថុនា ឆ្នាំ ២០២៣ ប៉ុន្តែ​លោក Jorge Mendes បាន​ធ្វើការ​ទាក់ទង​ទៅ​កាន់​ប្រធាន​ក្លិប R.Madrid លោក Florentino Perez ដើម្បី​ស្នើ​សុំ​ការ​ផ្ទេរ​ត្រលប់​ទៅ​កាន់​កីឡដ្ឋាន Santiago Bernabeu វិញ​រួច​ហើយ​៕