ផ្លូវការ​!! ចាន់ វឌ្ឍនាកា ដាច់​សរសៃរ​ជង្គង់​ខាងស្ដាំ និង​ត្រូវ​វះកាត់​ថ្ងៃនេះ

0

ភ្នំពេញ​៖ នេះ​បើ​យោង​តាម​ផេ​ក​ផ្លូវការ​របស់​បឹង​កេ​ត បាន​បង្ហោះ​នៅ​ថ្ងៃ​ទី​២៧ ខែមករា ឆ្នាំ​២០២២​នេះ បានអោយ​ដឹង​ថា បន្ទាប់​ពី​ធ្វើការ​តាមដាន​ពិនិត្យ​យ៉ាង​ម៉ត់ចត់​និង​យកចិត្តទុកដាក់​ពី​គ្រូពេទ្យ​ឯកទេស ជា​លទ្ធផល ស្ថានភាព​របួស​បាន​ឲ្យ​ឃើញ​ថា វឌ្ឍនាកា បាន​ដាច់​សរសៃរ​ជង្គង់​ខាងស្ដាំ ACL (Anterior Cruciate Ligament)​។ ខណ​:​ពេល​នេះ​ក្លិប​កំពុង​រៀបចំ​ដើម្បី​ឲ្យ​គាត់​បាន​ធ្វើការ​វះកាត់ ជូនពរ​ឲ្យ​ការ​វះកាត់​ទទួល​បាន​ជោគជ័យ និង​ជា​សះស្បើយ​បាន​ឆាប់រហ័ស​៕