Barca កំពុង​ធ្វើ​រឿង​មួយ ដើម្បី​ផ្ទេរ​យក Haaland (​មាន​វី​ដេ​អូ​)

0

GOAL ឲ្យ​ដឹង​ថា FC Barcelona កំពុងធ្វើការ​លើ​ផែនការ​រៃ​អង្គាសប្រាក់​ចំនួន ១០០ លាន​អឺ​រ៉ូ ដើម្បី​ផ្តល់​មូលនិធិ​ក្នុង​ការ​ចុះហត្ថលេខា​លើ​ខ្សែប្រយុទ្ធ Borussia Dortmund កីឡាករ Erling Haaland ក្នុង​រដូវក្តៅ​។

Dortmund ទំនងជា​នឹង​អាច​ទទួល​បាន​មក​វិញ​យ៉ាង​ធំធេង​លើ​ការ​វិនិយោគ​ដំបូង​របស់​ពួក​គេ​ក្នុង​ទឹកប្រាក់ ២០ លាន​អឺ​រ៉ូ សម្រាប់ Haaland ចាប់តាំងពី​បាន​នាំ​យក​គាត់​ពី​ក្រុម Red Bull Salzburg ក្នុង​ខែមករា ឆ្នាំ ២០២០ ដោយ​កីឡាករ​សញ្ជាតិ​ន័​រវេ​សរូប​នេះ បាន​ស៊ុត​បញ្ចូល​ទី​បាន ៨០ គ្រាប់​ក្នុង​ការ​បង្ហាញខ្លួន ៧៩ លើក​ដំបូង​របស់​គាត់​។

ការ​បង្ហាញខ្លួន​របស់ Haaland បាន​ទាក់ទាញ​ការ​ចាប់អារម្មណ៍​ពី​ក្លឹ​ប​ធំ​ៗ​ក្នុង​ពិភពលោក រួម​ទាំង Barca ផង​ដែរ ដែល​ប្តេជ្ញា​ឈ្នះ​ការ​ប្រកួត​សម្រាប់​ការ​ចុះហត្ថលេខា​របស់​គាត់​នៅ​ចុងឆ្នាំ​នេះ​។

គួរ​រំលឹក​ថា Dortmund ធ្លាប់​បាន​បញ្ជាក់​ហើយ​ថា Haaland នឹង​មិន​ត្រូវ​បាន​លក់​ក្នុង​ទីផ្សារ​ដោះ​ដូរ​កីឡាករ​នា​ពេល​បច្ចុប្បន្ន​នេះ​ទេ ប៉ុន្តែ​មិន​អាច​បដិសេធ​ពី​លទ្ធភាព​នៃ​ការ​លក់​នៅ​ចុងរដូវ​កាល​នេះ​ទេ​។

យ៉ាងណាមិញ កីឡាករ​វ័យ ២១ ឆ្នាំ​រូប​នេះ នឹង​នៅ​សល់​តែ ២ ឆ្នាំ​ទៀត​លើ​កិច្ចសន្យា​របស់​គាត់​នៅ​ពេល​នេះ ហើយ Barca ឥឡូវនេះ​កំពុងធ្វើការ​យ៉ាង​ខ្លាំង​ដើម្បី​ធ្វើ​ឱ្យ​ប្រាកដ​ថា ពួក​គេ​មាន​ថវិការ​គ្រប់គ្រាន់​សម្រាប់​ការ​ដាក់​សំណើ​ជា​ផ្លូវការ​។

គួរ​ជម្រាប​ថា​ក្លឹ​ប​ដូច​ជា Real Madrid, Paris Saint-Germain, Manchester City និង Manchester United ក៏​ត្រូវ​បាន​ផ្សារ​ភ្ជាប់​ជាមួយនឹង Haaland ផង​ដែរ ប៉ុន្តែ Barca បាន​ចាត់វិធានការ​ចាំបាច់​រួច​ហើយ ដើម្បី​មើលឃើញ​ការ​ប្រកួតប្រជែង​របស់​ពួក​គេ និង​ជា​ការ​ផ្ទេរ​ដ៏​ធំ​បំផុត​មួយ​នៅ​ក្នុង​ការ​ចង​ចាំ​នា​ពេល​ថ្មី​ៗ​នេះ​៕