ករណី​ស្លាប់​ដំបូង​គេ​នៅ​សឹ​ង្ហ​បុរី ដោយសារ​កូ​វី​ដ​១៩ អូ​មី​ក្រុង

0

បរទេស​៖ នេះ​បើ​យោង​តាម​ការ​ចេញផ្សាយ​របស់ CNA នៅ​ថ្ងៃ​ទី​២២ ខែមករា ឆ្នាំ​២០២២​នេះ បានអោយ​ដឹង​ថា មាន​ករណី​ស្លាប់​ដំបូង​គេ ដោយសារ​មេរោគ​កូ​វី​ដ​១៩ អូ​មី​ក្រុង​។ ករណី​ស្លាប​នេះ កើតឡើង​នៅ​ស្ត្រី​អាយុ ៩២​ឆ្នាំ ដែល​ឆ្លង​កូ​វី​ដ​១៩ ពី​អ្នក​ផ្ទះ​របស់​ខ្លួន​។

នេះ​បើ​យោង​តាម​ការ​បញ្ជាក់​របស់​ក្រសួងសុខាភិបាល​សង្ហ​បុរី បានអោយ​ដឹង​ថា​ស្ត្រី​ខាងលើ គឺ​មិន​បាន​ទទួល​វ៉ាក់សាំង​នោះ​ទេ និង​មិន​មាន​ប្រវត្តិ​ព្យាបាល​ជំងឺ​នោះ​ទេ​។

គាត់​បាន​ស្លាប់​កាលពី​ថ្ងៃ​ទី​២០ ខែមករា គឺ​១០​ថ្ងៃក្រោយ​រូប​គាត់​បាន​ឆ្លង​កូ​វី​ដ​១៩ អូ​មី​ក្រុង ពី​គ្រួសារ​របស់​ខ្លួន​៕