កំពង់ចាម៖ កាលពីថ្ងៃ ទី ២០ ខែមករា ឆ្នាំ ២០២២ សមត្ថកិច្ចបានឃាត់ខ្លួនបុរសម្នាក់ បន្ទាប់ពីឈ្លោះ ប្រកែក ជាមួយនឹង ប្រពន្ធ ហើយរត់ទៅភ្នំពេញ៤ថ្ងៃ លុះមកវិញដាក់ថ្នាំបំពុលសត្វជ្រូករបស់ម្ដាយក្មេក ងាប់អស់១៥ក្បាល។ ហេតុការនេះកើតឡើងនៅ ភូមិ ទួលរ ការ ឃុំ ពាម កោះ ស្នា ស្រុក ស្ទឹង ត្រង់ ខេត្តកំពង់ចាម ។
បើតាមប្រភពពីសមត្ថកិច្ចបានអោយដឹងថាជនបង្កខាងលើមានឈ្មោះ ប៉ុ ល ពិសិដ្ឋ ភេទប្រុស អាយុ ៣១ឆ្នាំ ជា ជនជាតិ ខ្មែរ មុខរបរ កសិករ រស់នៅ ភូមិ ទួលរ ការ ឃុំ ពាម កោះ ស្នា ស្រុក ស្ទឹង ត្រង់(ឃាត់ខ្លួន) ។ ចំណែក ស្ត្រី ជាម្ដាយក្មេក មានឈ្មោះ ស៊ន លាង ហៅ អ៊ុ ក អាយុ ៥៨ ឆ្នាំ ។
គួរបញ្ជាក់ថានៅមុនពេលកើតហេតុបុរស រូប នេះបាន បានឈ្លោះប្រកែកជាមួយប្រពន្ធ រួចក៍ធ្វើដំណើរទៅភ្នំពេញ រយៈពេល៤ថ្ងៃ។ បន្ទាប់មករូបគាត់ក៍ធ្វើ ដំណើរ ត្រឡប់ មក ផ្ទះ វិញ មិនឃើញ ប្រពន្ធ របស់ ខ្លួន រួម ជាមួយនឹង កូន ក៏ កើត ទៅ ជា ខឹង ហើយ សួរនាំ ម្ដាយក្មេក ក៏ មិន ព្រម ប្រាប់ ទៀត។
លុះដល់ម៉ោងប្រមាណ ២១:០០ នាទី យប់ ថ្ងៃ ទី ១៩ ខែមករា ឆ្នាំ ២០២២ បុរស ដែល ជា កូនប្រសា រូប នេះ បាន យក ថ្នាំ កណ្ដុរ មក បំពុល ជ្រូក ទាំង តូច ទាំង ធំ របស់ ម្ដាយក្មេក បណ្ដាល ឱ្យ ជ្រូកងាប់ អស់ ចំនួន ១៥ ក្បាល ។ ក្រោយ ពី បាន បំពុល ជ្រូក ងា ប់ អស់ហើយ បុរស ជា កូនប្រសា បាន ស៊ើប ដឹង ថា ប្រពន្ធ របស់ ខ្លួន នៅ ខេត្តកំពង់ធំ និង បាន ធ្វើ ដំណើរ ទៅ ទីនោះ បង្កជម្លោះ ជាមួយ ប្រពន្ធ របស់ ខ្លួន ថែម ទៀត ផង ។ លុះ នៅ ថ្ងៃ ទី ២០ ខែមករា បុរស រូប នេះ ក៏ ត្រូវ បាន បំពេញបែបបទ ព្រោះ ម្ដាយក្មេក បាន ឲ្យ កម្លាំង សមត្ថកិច្ច ចាត់វិធានការ កូនប្រសា ប្រុស រូប នេះ ទៅ តាម នីតិវិធី ច្បាប់ ៕
ប្រភព៖ សហការី