ថៃ៖ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Bangkok Post នៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២១នេះ បានអោយដឹងថា មកដល់ពេលនេះមានករណីកូវីដ១៩ អូមីក្រុង សរុប ៧៣៩ករណី ដោយក្នុងនោះមាន ៣៤% ជាករណីឆ្លងក្នុងសហគមន៍ ដែលជាការបញ្ជាក់ដោយអគ្គនាយកវិទ្យាសាស្ត្រវេជ្ជសាស្ត្រថៃ កាលពីព្រឹកថ្ងៃពុធ។
ក្នុងនោះលោក Supakit Sirilak បានបញ្ជាក់ថា ករណីកូវីដ១៩ អូមីក្រុង ៤៨៨ករណីជាការនាំចូល ដោយឡែក ២៥១ករណី ជាការឆ្លងក្នុងសហគមន៍។
លោកបានបន្ថែមថា អូមីក្រុង គឺវាមានផលប៉ះខ្លាំង ប៉ុន្តែការពាក់ម៉ាស, គម្លាតសុវត្ថិភាព និងការលាងដៃ នៅតែអាចការពារបាន៕