Chelsea សម្លឹង​ឃើញ​កីឡាករ​ម្នាក់​របស់ Barcelona មក​ជំនួស Chilwell ដែល​មាន​បញ្ហា​របួស

0

បរទេស​៖ នេះ​បើ​យោង​តាម​ការ​ចេញផ្សាយ​របស់ Mundo Deportivo នៅ​ថ្ងៃ​ទី​២៩ ខែធ្នូ ឆ្នាំ​២០២១​នេះ បានអោយ​ដឹង​ថា ក្លឹ​ប​តោ​ខៀវ កំពុង​ពិចារណា​ចំពោះ​កីឡាករ​របស់ Barcelona ម្នាក់ ដើម្បី​មក​ជំនួស​កន្លែង Chilwell​។ ក្លឹ​ប Chelsea កំពុង​ពិ​ចារ​ណ​កីឡាករ​ក្លឹ​ប Barcelona គឺ Sergino Dest។ ក្លឹ​ប​ចង់​នាំ​គេ​មក​ជំនួស​កន្លែង​របស់ Ben Chilwell ដែល​ជួប​បញ្ហា​របួស​។

វា​ត្រូវ​បាន​បញ្ជាក់​កាលពី​ថ្ងៃ​អង្គា​រ៍ថា Chilwell ត្រូវ​វះកាត់​បញ្ហា​របួស ACL ហើយនឹង​ត្រូវ​សម្រាក​រហូត​ដល់​ចប់​រដូវ​កាល​។

ក្នុង​នោះ Lucas Digne របស់ Everton និង Nicolas Tagliafico របស់ Ajax ក៏​ស្ថិត​ក្នុង​បញ្ជី​ឈ្មោះ​កីឡាករ​ដែល Chelsea សម្លឹង​ឃើញ​ដែរ​៕