វៀតណាម៖ កាលពីថ្ងៃទី 28 ខែធ្នូ ឆ្នាំ២០២១នេះ សមត្ថកិច្ចស្រុក Binh Thanh នៃទីក្រុងហូជីមិញ បានចេញសេចក្តីសម្រេច កាត់ទោសជនជាប់ចោទ ឈ្មោះ Nguyen Vo Quynh Trang អាយុ ២៦ឆ្នាំ ឃុំខ្លួនរយៈពេល 2ខែ ដើម្បីធ្វើការស៊ើបអង្កេតក្នុងករណីឧក្រិដ្ឋកម្ម ” ការធ្វើទារុណកម្មអ្នកដទៃ ” ។
ក្នុងនោះ Trang ត្រូវបានចោទប្រកាន់ថាបានរំលោភ និងសម្លាប់កុមារីអាយុ ៨ ឆ្នាំម្នាក់កាលពីថ្ងៃទី ២២ ខែធ្នូ ឆ្នាំ២០២១។
យោងតាមការសារភាពរបស់ Trang បានអោយដឹងថា ខ្លួមានទំនាក់ទំនងស្នេហាជាមួយនឹងឪរបស់កុមារីរងគ្រោះខាងលើ។ អ្នកទាំង ៣នាក់បានរស់នៅផ្ទះល្វែងមួយកន្លែង ចាប់តាំងពីដើមឆ្នាំ២០២១មកម្ល៉េះ។ ក្នុងរយៈពេលរស់ជាមួយគ្នានេះ Trang បានវាយក្មេងស្រីរងគ្រោះជាច្រើនដង ដែលបណ្ដាលឱ្យមានរបួសស្នាមជាំជាច្រើនកន្លែង លើ រាងកាយ។ ជាក់ស្តែង Trang បានប្រើរំពាត់ផ្តៅដើម្បី “បង្រៀន” កុមារីរងគ្រោះ ហើយបន្តវាយកុមារីខាងលើដោយប្រើដំបងឈើ នៅពេលដែលរំពាត់ផ្តៅត្រូវបាក់។
នៅថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២១ កុមារីរងគ្រោះ បានរៀនតាមអ៊ីនធឺណិត។ ក្នុងពេលបង្រៀន Trang បានវាយ កុមារីម្តងហើយម្តងទៀតដោយសារតែនាងធ្វើកិច្ចការផ្ទះខុស។ នៅថ្ងៃត្រង់ថ្ងៃដដែល កុមារីរងគ្រោះបានត្អូញត្អែរថាហត់ ក៏ទៅបន្ទប់សម្រាក ហើយក៏បានក្អួត។ ឃើញដូច្នេះ Trang បានទាក់ទងទៅឪពុកក្មេងស្រី អោយមកផ្ទះ ដើម្បីមើលកូន។
ក្រោយមកដល់ផ្ទះឪពុកក្មេងស្រីរងគ្រោះ បានទាក់ទងហៅឡានពេទ្យ ដោយសារឃើញសភាពកូនរបស់ខ្លួនមិនស្រួល។ទោះយ៉ាងណាក៏ដោយ ក៏ក្មេងស្រីរងគ្រោះខាងលើបានស្លាប់ ដោយមិនអាចជួយសង្គ្រោះបាននោះទេ។
យោងតាមប៉ូលីសស្រុក Binh Thanh ធ្វើកោសល្យវិច្ច័យបានបង្ហាញថាកុមារីរងគ្រោះមាន ជម្ងឺរលាកសួតធ្ងន់ធ្ងរ និងមានស្នាមជាំចាស់ និងថ្មីជាច្រើននៅលើដងខ្លួន។ តាមរយៈការចុះត្រួតពិនិត្យផ្ទះល្វែងកើតហេតុខាងឡើង សមត្ថកិច្ចក៏បានរកឃើញកម្រាលឥដ្ឋដែលបាក់បែក និងបញ្ជីមួយដែលកុមារីរងគ្រោះ ត្រូវបំពេញការងារប្រចាំថ្ងៃ។ បើតាមប្រជាពលរដ្ឋរស់នៅក្បែរផ្ទះល្វែងនេះក៏បាននិយាយដែរថា នៅមុនពេលកើតហេតុបានឮសំឡេង ក្មេងស្រីយំ ដោយសារការត្រូវបានវាយ៕
ប្រភព៖ Thanh Nien