វី​ដេ​អូ​ស្តែង​ៗ ផ្ទុះ​ហ្គា​ស នៅ​កា​រ៉ា​ស​សាំង​មួយ​ក្នុង​ខេត្តកំពង់ឆ្នាំង

0

កំពង់ឆ្នាំង​៖ កាលពី​វេលា​ម៉ោង​ប្រមាណ ៨:៤០​នាទី ព្រឹក​ថ្ងៃ​ទី​២៩ ខែធ្នូ ឆ្នាំ​២០២១​នេះ មាន​ករណី​ផ្ទុះ​ហ្គា​ស បង្ក​ជា​អគ្គិភ័យ​នៅ​ស្ថានីយ​លក់​ប្រេងឥន្ធនៈ​មួយ​កន្លែង​ស្ថិត​នៅ​ចំនុច​ជិត​សួនច្បារ​ដំរី​ស ក្នុងភូមិ​ទួល​ក្រឡាញ់ សង្កាត់​កំពង់ឆ្នាំង ក្រុង​កំពង់ឆ្នាំង​។

បើ​តាម​ប្រភព​ពី​សមត្ថកិច្ច​បានអោយ​ដឹង​ថា​ចំពោះ​ករណី​ផ្ទុះ​ហ្គា​ស​នេះ គឺ​មិន​បង្ក​អោយ​មាន​នរណា​ម្នាក់​រង​របួស​នោះ​ទេ គ្រាន់តែ​ធ្វើ​អោយ​ខូចខាត​ហ្គា​ស​អស់​ជា​ច្រើន​ធុង​៕