បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់ Fichajes នៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២១នេះ បានអោយដឹងថាក្លឹប AC Milan កំពុងជម្រុញទៅលើកិច្ចព្រមព្រៀងខ្ចីជើងកីឡាករ Hakim Ziyech របស់ Chelsea។
គួរបញ្ជាក់ថាក្លឹបតោខៀវ អនុញ្ញាតអោយកីឡាករវ័យ ២៨ឆ្នាំរូបនេះចាកចេញពីក្លឹបនៅខែមករានេះ ដោយសារទម្រង់លេងរបស់គាត់មិនមានការផ្លាស់ប្តូរ។
AC Milan កំពុងពន្លើនក្នុងការចរចារខ្ចីជើង ប៉ុន្តែខាងក្លឹបនៅមិនទាន់ច្បាស់ថាតើក្រុម Chelsea នឹងដាក់បញ្ចូលកាតព្វកិច្ចត្រូវទិញកីឡាករនៅក្នុងការចរចារមួយនេះដែរ ឫទេ៕