ចាប់​បាន​បុរស​ម្នាក់​នៅ​បែ​ល​ហ្ស៊ិ​ក ដែល​ស៊ីឈ្នួល​ចាក់​វ៉ា​ក់កូ​វី​ដ​១៩​ជំនួស​គេ

0

បរទេស​៖ នេះ​បើ​យោង​តាម​ការ​ចេញផ្សាយ​របស់ The Cabel នៅ​ថ្ងៃ​ទី​២២ ខែធ្នូ ឆ្នាំ​២០២១​នេះ បានអោយ​ដឹង​ថា បុរស​ម្នាក់​នៅ​ក្នុង​ប្រទេស​បែ​ល​ហ្ស៊ិ​ក ត្រូវ​បាន​ឃាត់ខ្លួន​ក្រោយ​ព្យាយាម​ចាក់​វ៉ាក់សាំង​កូ​វី​ដ​១៩ សម្រាប់​ដូ​ស​ទី​៩ របស់​ខ្លួន​។

បើ​យោង​តាម​ចម្លើយ​សារភាព​របស់​បុរស​ខាងលើ​ដែល​ត្រូវ​បាន​ចាប់ខ្លួន​កាលពី​ថ្ងៃអាទិត្យ​បានអោយ​ដឹង​ថា​គាត់​ជា​អ្នក​ស៊ី​ឈ្លួ​ន​ចាក់​វ៉ាក់សាំង​ជំនួស​គេ ដោយ​ក្នុង​នោះ​គាត់​បាន​ចាក់​រួច​ជា​ច្រើន​ដង​រួច​ហើយ​។

ក្នុង​នោះ​អត្តសញ្ញាណ​របស់​ជន​ខាងលើ​មិន​ត្រូវ​បាន​បង្ហាញ​នោះ​ទេ​។ សូ​ម្បី​តែ​អត្ត​ស​ញ្ញ​ណ អ្នក​ជួល​អោយ​ចាក់​វ៉ាក់សាំង​ក៏​មិន​ត្រូវ​បាន​បង្ហាញ​ផង​ដែរ​៕