បរទេស៖ ស្របពេលនេះជាមួយនឹងព័ត៌មានជាច្រើនជុំវិញការត្រលប់ទៅកាន់ West Ham។ ពេលនេះ Jesse Lingard បញ្ជាក់អំពីការបន្តស្នាក់នៅជាមួយនឹង Manchester United។
នេះបើយោងតមការចេញផ្សាយរបស់សារព័ត៌មាន The Athletic នៅថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២១នេះ បានអោយដឹងថាកីឡាករជម្រើសជាតិអង់គ្លេសរូបនេះត្រៀមខ្លួនប្រកួតក្នុងរដូវកាលនេះ មុននឹងកុងត្រារបស់គេនឹងត្រូវបញ្ចប់ ហើយក្លាយជាកីឡាករគ្មានតម្លៃខ្លួន៕