សិង្ហ​បុរី​រក​ឃើញ​ករណី​ឆ្លង​កូ​វី​ដ ប្រភេទ “​អូ​មី​ក្រុង​” ក្នុង​សហគមន៍​ជា​លើក​ដំបូង

0

បរទេស​៖ នេះ​បើ​យោង​តាម​ការ​ចេញផ្សាយ​របស់​សារព័ត៌មាន Thairath នៅ​ថ្ងៃ​ទី​១១ ខែធ្នូ ឆ្នាំ​២០២១​នេះ បានអោយ​ដឹង ប្រទេស​សឹ​ង្ហ​បុរី​បាន​រក​ឃើញ​នៅ​ករណី​ឆ្លង​កូ​វី​ដ​១៩ ប្រភេទ “​អូ​មី​ក្រុង​” ក្នុង​សហគមន៍ ដែល​នេះ​ជា​ករណី​ដំបូង​បំផុត​។

ក្នុង​នោះ​ក្រសួងសុខាភិបាល​សិង្ហ​បុរី បាន​បញ្ជាក់​ថា ស្ត្រី​ជនជាតិ​សិង្ហ​បុរី​ម្នាក់ អាយុ ២៤​ឆ្នាំ ជា​អ្នកបម្រើ​ការ​នៅ​ព្រ​លាន​យន្តហោះ ត្រូវ​បាន​រក​ឃើញ​ថា​មាន​វិជ្ជមាន​កូ​វី​ដ​១៩ “​អូ​មី​ក្រុង​”​។ ក្នុង​នោះ​នាង គឺ​មិន​បាន​ធ្វើ​ដំណើរ​ទៅ​ក្រៅប្រទេស​នោះ​ទេ​។ វា​បាន​ក្លាយទៅជា​ហានិភ័យ​មួយ ដោយសារ​តែ​នាង​ជា​អ្នកធ្វើការ​ផ្ទាល់ និង​ទំនាក់ទំនង​ជាមួយនឹង​អ្នកដំណើរ​ជា​ច្រើន​ផ្សេង​ទៀត​។

ប្រភព​ដ​ដែរ​បាន​បន្ត​ថា ស្ត្រី​ខាងលើ បាន​ទទួល​វ៉ាក់សាំង​គ្រប់​ដូ​ស​រួចរាល់​ហើយ​។ ហើយ​ចំពោះ​រូប​នឹង​ទោះបីជា​វិជ្ជមាន​ក៏​ដោយ ប៉ុន្តែ​មិន​បាន​បញ្ចេញ​នៅ​រូប​សញ្ញា​ណាមួយ​នោះ​ទេ​៕