លោក Jurgen Klopp បានបង្ហើបថា Diogo Jota បានរងរបួស ហើយនឹងអវត្តមានសម្រាប់ការប្រកួត Premier League របស់ Liverpool ជាមួយ Aston Villa នៅថ្ងៃសៅរ៍នេះ។
Jota មានទម្រង់លេងដ៏អស្ចារ្យសម្រាប់ក្រុម Liverpool ជាមួយនឹងគ្រាប់បាល់ចំនួន ៤ គ្រាប់ក្នុងការបង្ហាញខ្លួន ៤ លើកចុងក្រោយរបស់គាត់។
ប៉ុន្តែកីឡាករអន្តរជាតិព័រទុយហ្គាល់រូបនេះ មិនត្រូវបានរាប់បញ្ចូលក្នុងក្រុមរបស់ Liverpool ក្នុងក្របខ័ណ្ឌ Champions League ក្នុងសប្តាហ៍នេះសម្រាប់ជ័យជម្នះ ២-១ លើក្រុម AC Milan កាលពីថ្ងៃអង្គារឡើយ។
យ៉ាងណាមិញ Klopp បានបង្ហើបថា ខ្សែប្រយុទ្ធវ័យ ២៥ឆ្នាំខាងលើនេះ ប្រហែលមិនអាចហ្វឹកហាត់ក្នុងសប្តាហ៍នេះបានទេ ហើយអាចនឹងខកខានការប្រកួតនៅ Anfield ចុងសប្តាហ៍នេះ៕