ជប៉ុន៖ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Japan Times នៅថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២១នេះ បានអោយដឹងថា មានមនុស្ស ៨នាក់ ទៀតក្នុងប្រទេសជប៉ុន ត្រូវបានរកឃើញថាបានឆ្លងកូវីដ១៩ បំប្លែងថ្មី “អូមីក្រុង”។
នេះបើយោងតាមប្រភពរបស់រដ្ឋាភិបាលបានអោយដឹងថាអ្នកជំងឺបានមកដល់ប្រទេសជប៉ុននៅថ្ងៃទី២៨ ខែវិច្ឆិកា។ ហើយនៅថ្ងៃអង្គារ៍ក៏បានធ្វើតេស្ត៍រកឃើញកូវីដ១៩ កំឡុងពេលពិនិត្យនៅអាកាសយាន្តដ្ឋាន។
មនុស្ស ៤នាក់ផ្សេងទៀតនៅក្នុងប្រទេសជប៉ុន ក៏ត្រូវបានបញ្ជាក់ថាវិជ្ជមានកូវីដ១៩ បំប្លែងថ្មី “អូមីក្រុង” ផងដែរ ដែលវាបានធ្វើអោយចំនួនអ្នកឆ្លងសរុបមានដល់ទៅ ១២នាក់។
ប្រទេសជប៉ុនបានបញ្ជាក់ពីការរកឃើញដំបូង នៅកូវីដ១៩ “អូមីងក្រុង” នេះកាលពីថ្ងៃទី៣០ ខែវិច្ឆិកា។ រហូតមកដល់ពេលនេះ ករណីដែលរកឃើញទាំងអស់ គឺសុទ្ធតែរកឃើញនៅប្រលានយន្តហោះ ក្នុងទីតាំងដែលអ្នកដំណើរមកដល់៕