Liverpool ចង់​ទិញ​ផ្តាច់​កុងត្រា​ខ្សែបម្រើ​វ័យក្មេង​ម្នាក់​របស់ Barca

0

យោង​តាម​សារព័ត៌មាន​អេ​ស្ប៉ា​ញ El Nacional បាន​ឲ្យ​ដឹ​ងា Barcelona ស្ថិត​ក្នុង​គ្រោះថ្នាក់​យ៉ាងធ្ងន់ធ្ងរ​ក្នុង​ការ​បាត់បង់​ខ្សែបម្រើ​កណ្តាល Gavi ខណៈ​ដែល Liverpool មាន​បំណង​ចង់​ទិញ​ផ្តាច់​កុងត្រា​ក្នុង​ក្នុង​ទីផ្សារ​ដោះ​ដូរ​កីឡាករ​នា​ខែមករា​ខាង​មុខ​នេះ​។

Gavi គឺជា​តារា​ឆ្នើម​ចុង​ក្រោយ​បំផុត​ដែល​ចេញពី​សាលា La Masia ដ៏​ល្បី​របស់ Barcelona​។ ខ្សែបម្រើ​វ័យ ១៧ ឆ្នាំ​រូប​នេះ​គឺជា​ជម្រើស​ដំបូង​សម្រាប់​ក្រុម Barca ហើយ​គាត់​ក៏​រកបាន ៤ គ្រាប់​ផង​ដែរ​សម្រាប់​ក្រុម​ជម្រើសជាតិ​អេ​ស្ប៉ា​ញ​។ យ៉ាងណា​ក៏​ដោយ Barcelona អាច​នឹង​​បាត់បង់​តារា​ឆ្នើម​របស់​ខ្លួន​ដោយសារ​តែ​បាត់​ឱកាស​ក្នុង​ការ​ប្រកួត Champions League​។

យោង​តាម​ប្រភព​ខាងលើ​ក្លឹ​ប Liverpool បាន​ត្រៀមខ្លួន​រួច​ជា​ស្រេច​ក្នុង​ការ​ទិញ​ផ្តាច់​កុងត្រា​របស់ Gavi ជាមួយ Barcelona ក្នុង​តម្លៃ ៥០ លាន​អឺ​រ៉ូ​។ អ្នកចាត់ការ​ក្រុម Liverpool លោក Jurgen Klopp បាន​សម្លឹង​ឃើញ​កីឡាករ​ខ្សែបម្រើ​វ័យ ១៧ ឆ្នាំ​រូប​នេះ​សម្រាប់​ការ​ផ្លាស់​ប្តូរ​ខែមករា​។ ហង្ស​ក្រហម​មើលឃើញ​ថា​នេះ​ជា​ការ​វិនិយោគ​រយៈពេល​វែង​ដ៏​អស្ចារ្យ​មួយ ដោយសារ​អាយុ​នៅ​វ័យក្មេង​របស់​គាត់​៕