យោងតាមកាសែត The Independent បានឱ្យដឹងថាក្រុម Manchester United បានចូលរួមការប្រណាំងប្រជែង ដើម្បីចុះហត្ថលេខាលើកីឡាករ Antonio Rudiger ។
កិច្ចសន្យាបច្ចុប្បន្នរបស់ខ្សែការពារ Chelsea រូបនេះនឹងផុតកំណត់នៅរដូវក្តៅក្រោយ ប៉ុន្តែគាត់មិនទាន់បានចុះហត្ថលេខាសម្រាប់ការបន្តកុងត្រានៅឡើយទេ។ បិសាចក្រហមចាប់អារម្មណ៍នឹងឱកាសនេះ ដើម្បីចុះហត្ថលេខាលើកីឡាករវ័យ ២៨ ឆ្នាំលើការផ្ទេរដោយឥតគិតថ្លៃ។
Manchester United ចង់នាំយកខ្សែការពារថ្មី ដើម្បីដោះស្រាយទម្រង់មិនស៊ីសង្វាក់គ្នារបស់ Harry Maguire និង Eric Bailly ។ បិសាចក្រហមជឿថា Rudiger នឹងក្លាយជាកីឡាករដ៏ល្អម្នាក់ជាមួយ Raphael Varane ។ យ៉ាងណាមិញ ខ្សែការពារសញ្ជាតិអាល្លឺម៉ង់រូបនេះ មានចិត្តចង់ផ្លាស់ទៅ Real Madrid៕