រក​ឃើញ​កូ​វី​ដ​១៩ បំប្លែង​ថ្មី “​អូ​មី​ក្រុង​” ចំនួន ២​ករណី​ទៀត នៅ​សិង្ហ​បុរី

0

សិង្ហ​បុរី​៖ នេះ​បើ​យោង​តាម​ការ​ចេញផ្សាយ​របស់​ក្រសួងសុខាភិបាល​សិង្ហ​បុរី​បានអោយ​ដឹង​ថា មានការ​រក​ឃើញ​ករណី​នាំ​ចូល​កូ​វី​ដ​១៩ បំប្លែង​ថ្មី “​អូ​មី​ក្រុង​” ចំនួន ២​ករណី​បន្ថែម​ទៀត កាលពី​ថ្ងៃ​ចន្ទ​ដើម​ស​ប្តា​ហ៍​។

ប្រភព​ដ​ដែរ​បន្ត​ថា ការ​រក​ឃើញ​នេះ​ទៅ​លើ​ជនជាតិ​សិង្ហ​បុរី ២​នាក់ ដែល​បាន​ចូល​មក​ក្នុង​ប្រទេស​កាលពី​ថ្ងៃ​ទី​១ ខែធ្នូ និង​ចាប់​ធ្វើ​ច​ត្តា​ឡី​ស័ក​តាំងពី​ពេល​នោះ​មក​។ បុរស​ទាំង ២​នាក់ គឺ​បាន​ចាក់​វ៉ាក់សាំង​កូ​វី​ដ​គ្រប់​ដូ​ស​ហើយ ដូច្នេះ​គាត់​មាន​រោគ​សញ្ញា​ស្រាល​នៃ​ការ​ក្អក និង​រមាស់​បំពង់ក​៕