កីឡាករ Bruno Fernandes បាននិយាយបន្ទាប់ពី Manchester United ឈ្នះ ១-០ លើ Crystal Palace ក្នុងការប្រកួតដំបូងរបស់ Ralf Rangnick ។
ជាការពិតណាស់ Man United បានគ្រប់គ្រងបាល់ក្នុងការប្រកួតស្ទើរតែទាំងស្រុង រហូតដល់នាទីទី ៧៧ ទើបអាចបំបែកពងមាន់បាន ដោយការស៊ុតបញ្ចូលទីដ៏អស្ចារ្យរបស់ Fred ពីចម្ងាយ។
យុទ្ធសាស្ត្រ gegenpressing ដ៏ល្បីរបស់ Rangnick គឺច្បាស់ណាស់នៅក្នុងប្រតិបត្តិការនៅ Old Trafford ដោយបិសាចក្រហមព្យាយាមវាយបកទៅលើគូប្រកួតរបស់ពួកគេ នៅគ្រប់ឱកាសដែលបានផ្តល់ឱ្យ។
ថ្លែងបន្ទាប់ពីការប្រកួតសិស្សប្អូនរួមជាតិរបស់ CR7 Fernandes បានពន្យល់ពីអ្វីដែលអ្នកចាត់ការថ្មី តម្រូវឱ្យក្រុមរបស់លោកធ្វើ ព្រមទាំងសាទរចំពោះ Fred ក្នុងការទទួលជ័យជម្នះ។
Bruno បាននិយាយថា៖ «គ្រប់យ៉ាងបានប្រែប្រួលហើយ ក្រុមយើងលេងរួមគ្នាបានយ៉ាងល្អ។ យើងត្រូវតែធ្វើតាមការណែនាំរបស់អ្នកគ្រប់គ្រងថ្មីរបស់យើង។ ឥឡូវនេះយើងឆ្ពោះទៅ Champions League ម្ដងទៀតហើយ»៕